ទំព័រដើម អំពីវ៉ាកូដុ លីប៊ីន MOM លីប៊ីន KIDS BONLACT i អាហារកុមារ នំសម្រាប់កុមារ ទឹកវ៉ាកូដុ Aqualyte ORS ទំនាក់ទំនងវ៉ាកូដុ
Water · សម្រាប់ទារក

ទឹក​វ៉ាកូដុ

Water for Babies

ទឹកវ៉ាកូដុជាទឹកទន់ធម្មជាតិ ដែលបានដាំពុះ សម្លាប់មេរោគ និងបានដកយកសារធាតុរ៉ែទាំងស្រុងធ្វើ អោយកំរិតសារធាតុរ៉ែស្មើសូន្យ ដែលមិនធ្វើឱ្យប្រែប្រួលតុល្យភាពនៃរូបមន្តម្សៅទឹកដោះគោ។

← ផលិតផលទាំងអស់
ទឹក​វ៉ាកូដុ
ហេតុអ្វីទឹកវ៉ាកូដុ

រក្សា​តុល្យភាព​នៃ​រូបមន្ត

💧

ទឹកទន់ធម្មជាតិ

ប្រភពមកពីទឹកទន់ធម្មជាតិប្រទេសជប៉ុន ហេីយបានដកយកសារធាតុរ៉ែ ដែលមិនធ្វើឱ្យខូចតុល្យភាពសារធាតុរ៉ែនៅក្នុងទឹកដោះគោ។

🔥

បានដាំពុះ

ត្រូវបានដាំពុះ ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់សម្រាប់ទារក។

🍼

ស័ក្តិសមសំរាប់ឆុងទឹកដោះគោ

រូបមន្តម្សៅទឹកដោះគោមានសារធាតុរ៉ែគ្រប់គ្រាន់រួចហើយ ដូច្នេះទឹកទន់ជាជម្រើសល្អបំផុត។

💧

តើទឹកវ៉ាកូដុមានប្រភពមកពីទីណា?

ទឹកវ៉ាកូដុ ត្រូវបានផលិតចេញពីប្រភពទឹកស្អាត នៅតំបន់ធម្មជាតិ អាហ្ស៊ូមីណុ (安曇野•Azumino) ខេត្តណាហ្គាណុ ប្រទេសជប៉ុន។

ទឹកវ៉ាកូដុ ជាទឹកទន់ធម្មជាតិ ដែលបានដាំពុះ និងដកយកសារធាតុរ៉ែទាំងស្រុង ដែលមិនធ្វើអោយប្រែប្រួលតុល្យភាពរូបមន្តម្សៅទឹកដោះគោ។

🌍

កំណត់ចំណាំពីអង្គការសុខភាពពិភពលោក

គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែម្ខាង រយៈពេល ៦ ខែ ហើយបន្តបំបៅរហូតដល់អាយុ ២ ឆ្នាំ ឬលើសពីនេះ។ យោងតាម អង្គការសុខភាពពិភពលោក(WHO) អាយុដែលកុមារអាចទទួលទានទឹកបានគឺចាប់ពី ៦ ខែ ឡើងទៅ។

ការណែនាំ · Guide

ការប្រើប្រាស់ទឹក

ការជ្រើសរើស​ទឹកបរិសុទ្ធ វ៉ាកូដុ គឺជាជម្រើសត្រឹមត្រូវ ដើម្បីបង្កើតជីវិតដែលមានសុខភាពល្អបំផុត សម្រាប់កូនៗជាទីស្រលាញ់។ លោកប៉ាអ្នកម៉ាក់ជាច្រើន​បាន​ជឿជាក់ និងមានទំនុកចិត្ត​ខ្ពស់​លើ​គុណភាព សុវត្ថិភាព ក៏ដូចជាអនាម័យ​របស់​ទឹកបរិសុទ្ធ វ៉ាកូដុ។

01

ទឹកបរិសុទ្ធ វ៉ាកូដុ បានដក​ចេញ​សារធាតុរ៉ែ​ទាំងស្រុង ហើយបានសម្លាប់​មេរោគ​ដោយ​កំដៅ — ត្រូវបាន​ផលិត​ និងវេចខ្ចប់​នៅ​ប្រទេស​ជប៉ុន​តែ​មួយ​គត់។

02

ការជ្រើស​ទឹកបានដាំពុះ និងដក​យក​សារធាតុ​រ៉ែ នោះ​មិន​ធ្វើ​អោយ​ផ្លាស់​ប្តូរ​តុល្យភាព​នៃ​រូបមន្ត​ម្សៅ​ទឹក​ដោះ​គោ​ឡើយ។

ផលិតផលផ្សេងទៀត

ស្វែងយល់​បន្ថែម